ហួសចិត្ត!!! អាជ្ញាធរវៀតណាម ដេញពលរដ្ឋខ្លួន មិនឲ្យចូលប្រទេសទេ គឺឲ្យមកនៅខ្មែរវិញ…(មានវិដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហួសចិត្ត!!! អាជ្ញាធរវៀតណាម ដេញពលរដ្ឋខ្លួន មិនឲ្យចូលប្រទេសទេ គឺឲ្យមកនៅខ្មែរវិញ…(មានវិដេអូ)កាលពីថ្ងៃពុធទី១៦មិថុនា ពលរដ្ឋវៀតណាម ដែលបានចល័ត បែចិញ្ចឹមត្រីនិង ផ្ទះបណ្ដែតទឹក ចាកចេញ ពីទីក្រុងភ្នំពេញទៅដល់ព្រំដែន ទឹកកម្ពុជាវៀតណាម ស្ថិតក្នុងស្រុកពាមរ៍ ខេត្តព្រៃវែង គឺមានចំនួនជាង ១០០នាក់បានព្យាយាម ឆ្លងចូលទៅទឹកដីវៀតណាម តាមរយៈច្រកអន្តរជាតិកោះរកា ប៉ុន្តែត្រូវបាន មន្រ្តីប្រចាំ ព្រំដែនទឹក វៀតណាម មិនអនុញ្ញាត ឱ្យពលរដ្ឋរបស់ខ្លួនទាំងនោះឆ្លង ចូលឡើយ ហើយថែមទាំង បាន បណ្ដេញពួកគេឱ្យត្រឡប់ ចូលមក ទឹកដីកម្ពុជាវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឈឹម សុវណ្ណឌឿន អភិបាលរងស្រុកពាមរ៍ ខេត្តព្រៃវែងបានប្រាប់ខ្មែរណាស់ នៅថ្ងៃទី១៨មិថុនានេះថា ពលរដ្ឋវៀតណាមប្រមាណ១៧០នាក់ បានព្យាយាម ឆ្លងកាត់ព្រំដែនទឹកកោះរកា ដើម្បីចូលទៅភាគី វៀតណាម ប៉ុន្តែពួកគេត្រូវបាន អាជ្ញាធរវៀតណាម បណ្ដេញឱ្យត្រឡប់មកចូលទឹកកម្ពុជាវិញ។លោកថ្លែងថា៖«ឥឡូវ! ពួកគាត់នៅប្រហែល២០០ម៉ែត្រពី ច្រកកោះរកា។ សរុបទាំងអស់មាន បែចិញ្ចឹមត្រីចំនួន ៣២បែ និងទូក៧០។ ខាងស្រុកបានត្រឹមតែឃាត់ គាត់មិន ឱ្យពួកគាត់ឡើងគោក តែរឿងចាត់វិធានការ យ៉ាងណា ខាងស្រុកមិន បានដឹងនោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះនេះជា ច្រកអន្តរជាតិ និងជាភារកិច្ចរបស់ប៉ូលីស អន្តោប្រវេសន៍»។អភិបាលរងស្រុករូបនេះបន្តទៀតថា ពលរដ្ឋវៀតណាម ទាំងអស់នោះ គឺបានវិលចូលកម្ពុជាវិញ អស់ហើយ ហើយខាង មន្រ្តីក៏មិនទាន់ហ៊ានចុះទៅជួបពួកគេ ទាំងនោះផ្ទាល់ដែរ ដោយសារ ខ្លាចមានការប្រើ អំ.ពើ.ហិ.ង្សា.ណា.មួយ.កើតឡើង។ចំណែកលោក ស៊ត ប៊ុនធឿន ប្រធានស្នាក់ការច្រក អន្តរជាតិក្អមសំណរស្ថិតនៅស្រុកលើក ដែក ខេត្តកណ្ដាល ជាច្រកនៅទល់មុខគ្នាជាមួយច្រក អន្តរជាតិកោះរកាខាងភាគី ខេត្តព្រៃវែងបាន លើកឡើងថា ខាងច្រក របស់លោកមិនទា ន់ មានពលរដ្ឋវៀតណាម ណាមួយដែល បណ្ដែតទូកនិងផ្ទះពីភ្នំពេញ បានព្យាយាមឆ្លងដែនចូលទៅភាគីវៀតណាម នៅឡើយទេ។លោកបញ្ជាក់ថា ពលរដ្ឋវៀតណាម ដែលបានចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលមកខាងភូមិ សាស្រ្ដខេត្តកណ្ដាល គឺមិនទាន់មកដល់គោលដៅច្រក្អមសំណរក នៅឡើយ។ លោកក៏បានបដិសេធថា ខាងភាគីវៀតណាម មិនបានដាក់ ស្រឡាង ពាំងមិនឱ្យពលរដ្ឋខ្លួនចូល នោះដែរ។លោកថ្លែងថា៖«តាមពិតទៅ អ្នកដែលគាត់និយាយគឺគាត់ អត់យល់។ ស្រឡាងខ្លះជាស្រឡាងខ្សាច់ ដែលគេរង់ ចាំបូមខ្សាច់ដាក់ខាងភាគីវៀតណាមនិ ងភាគីខ្មែរ ហើយស្រឡាង មួយចំនួនទៀតដែល ជាស្រឡាងដឹង ទំនិញត្រូវឈប់ បំពេញបែបបទ មុននឹងចេញទៅដឹកទំនិញ នៅប្រទេសទី ២ឬទី៣។ ដូច្នេះ! ពេលដែលយើងឃើញ ស្រឡាងឆ្វេចឆ្វាច យើងគិតថា វៀតណាមដាក់ពាំងមិនឱ្យទៅ គឺមិនមែនទេ ព្រោះវាជា កន្លែងផ្លាស់ប្តូរទំនិញ»។ចំណែកលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកបានលើក ឡើងដែរថា បច្ចុប្បន្នពលរដ្ឋវៀតណាមដែ ល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាកចេញ ពីទីក្រុងភ្នំពេញនៅបោះទីតាំងប ណ្តោះអាសន្នតាមដង ទន្លេក្នុងស្រុកលើកដែក គឺមានចំនួន ៦៣គ្រួសារនិងមាន បែចិញ្ចឹមត្រីជាង១០០បែ ស្ថិតក្នុងភូមិចំនួន ២គឺ ភូមិក្អមសំណរ និងភូមិរាំងជួរ។ លោកបន្តថា ខាងខេត្តកណ្ដាល គឺមិន អនុញ្ញាតឱ្យពួកគេបោះទីតាំងអចិន្ត្រៃយ៍ឡើយ និងគ្រាន់តែ ទុកត្រឹមរយៈពេលខ្លីដើម្បីបញ្ចេញកូន ត្រីឱ្យអស់ពីបែសិន ប៉ុណ្ណោះ។លោកថ្លែងថា៖«វិធានការរបស់យើងគឺហាម ដាច់ខាតមិនឱ្យពួកគាត់ ឡើងមកលើគោក និងឱ្យពួកគាត់នៅ ចម្ងាយប្រមាណ១៥ម៉ែត្រពីច្រាំង និងឱ្យគាត់ធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរ ឱ្យបញ្ចេញកូនត្រីឱ្យបានឆាប់ និង ដើម្បីឱ្យពួកគាត់រុះរើ»។សមាគមវៀតណាមប្រចាំក ម្ពុជាធ្លាប់បាន លើកឡើងថា ពលរដ្ឋវៀតណាមដែលបានរស់នៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើផ្ទះបណ្ដែតទឹកនិង មានបែចិញ្ចឹមត្រីនៅតាមដងទន្លេក្នុង ភូមិសាស្រ្ដរាជធានីភ្នំពេញ គឺមានចំនួន ប្រហែល១ពាន់គ្រួសារ។ នៅក្រោយពីមាន វិធាន ការឱ្យរុះរើនិងចល័តពី សាលាក្រុងភ្នំពេញ គឺ មានពលរដ្ឋវៀតណា មចំនួនប៉ុណ្ណោះបាន យល់ព្រមរុះរើ ខណៈមួយចំនួន ទៀតបានចល័តទៅបោះ ទីតាំងថ្មីបណ្ដោះអាសន្ននៅ ទន្លេសាបក្នុងខណ្ឌព្រែកព្នៅ និងមួយចំនួនទៀត បានបណ្ដែតផ្ទះ និងបែចិញ្ចឹមត្រីទៅកាន់ព្រំដែន កម្ពុជាវៀតណាម។សមាគមវៀតណាម ធ្លាប់បាន ជូនដំណឹងឱ្យពលរដ្ឋវៀតណាម ដែលបានចល័តផ្ទះ និងបែចិញ្ចឹមដើម្បីមាន បំណងឆ្លង ដែនចូលទៅភាគីវៀតណាមនោះ គឺត្រូវត្រឡប់បក ក្រោយវិញ គឺទៅទីតាំងបណ្ដោះ អាសន្នស្ថិតនៅខណ្ឌ ព្រែកព្នៅ ដោយសមាគម នេះអះអាងថា វៀតណាមបាន បិទព្រំដែន មិនឱ្យពលរដ្ឋចេញ ពីប្រទេសដទៃ ចូលទៅឡើយ ដោយសារ ព្រួយ បារម្ភពី ជំងឺកូវីដ១៩៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនាវីដេអូទាំងអស់គ្នា៖