អាណិតណាស់!!! បុគ្គលិករត់តុប្រាក់ខែ ១៨០ដុល្លារ ត្រូវចេញសង២៥០ដុល្លារ ព្រោះភ្ញៀវ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាណិតណាស់!!! បុគ្គលិករត់តុប្រាក់ខែ ១៨០ដុល្លារ ត្រូវចេញសង២៥០ដុល្លារ ព្រោះភ្ញៀវ…ហេតុការណ៍ខាងលើកំពុងទទួលបានចំណាប់អារម្មណ៍ជាច្រើន ដោយមនុស្សភាគច្រើនកាន់ជើងបុគ្គលិករត់តុ ព្រោះនាងមិនមានកំហុសនៅក្នុងរឿងនេះឡើយ។នៅលើបណ្ដាញសង្គមប្រទេសវៀតណាមបាននាំគ្នាចែករំលែកវីដេអូឃ្លីបមួយ ដែលដើមទងនៃសាច់រឿងគឺ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្គលិករត់តុម្នាក់ត្រូវបានថៅកែតម្រូវឲ្យចេញសងថ្លៃម្ហូបមួយតុព្រោះភ្ញៀវញ៉ាំហើយ រត់គេចមិនចេញលុយ។តាមនោះដែរ នារីខាងលើ គឺជាបុគ្គលិកបម្រើការនៅក្នុងហាងប៊ូហ្វេមួយកន្លែងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នៅយប់ថ្ងៃដដែរ មានភ្ញៀវប្រមាណ ១០នាក់អង្គុយនៅតុមួយ ក្រោយពេលលើកម្ហូបឡើងអស់ នាងក៏ទៅបម្រើការនៅតុផ្សេង ដោយមិនចាប់អារម្មណ៍នឹងតុនេះឡើយ។យ៉ាងណាក្ដី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែរវល់ពេក មិនបានចាប់អារម្មណ៍ នាងក៏មិនដឹងឡើយថា ភ្ញៀវទាំងនេះរត់គេចមិនទាន់ឲ្យលុយតាំងពីពេលណានោះដែរ។ ដល់ពេលត្រូវប្រធានហាងចោទសួរ ទើបនាងស្រឡាំងកាំង។មិនទាន់បានបកស្រាយអ្វីផង ប្រធានហាងតម្រូវឲ្យនារីរត់តុដែលមានប្រាក់ខែ ១៨០ដុល្លារនេះ ចេញសងថ្លៃអាហារទាំងអស់ ដែលមានតម្លៃដល់ទៅ ២៥០ដុល្លារ ព្រោះគេលើកឡើងថា មិនទាន់កាត់កាមេរ៉ាសុវត្ថិភាពបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែឮដូចនេះ បុគ្គលិកស្រីខាងលើ ស្ទើរតែមិនជឿនឹងត្រចៀកខ្លួនឯង ត្បិតប្រាក់ខែ ១៨០ដុល្លារ មានលុយឯណាចេញសងច្រើនដល់ថ្នាក់នេះ។អ្នកធ្វើការជាមួយនាងទាំងអស់បានរួបរួមគ្នា ប្រមូលបាន ជិត៥០ដុល្លារ ដើម្បីជួយចេញនាង តែនាងក៏នៅតែគ្មានសមត្ថភាពចេញសងលុយខាងលើឡើយ។ក្រោយពេលវីដេអូនេះត្រូវបានបង្ហោះ មនុស្សជាច្រើនបានលើកឡើងថា បុគ្គលិករូបនេះមិនត្រូវចេញលុយសងទេ ព្រោះនេះមិនមែនជាកំហុសរបស់នាងឡើយ។ ហើយភ្ញៀវ១០នាក់ខាងលើ ពិតជាអន់ខ្លាំងណាស់ ព្រោះថាបើមិនមានលុយហើយ ម្ដេចនៅតែប្រឹងចូលហាងថ្លៃបែបនេះធ្វើអី៕