ចូលរួមរំលែកទុក្ខផង!!! ព្រះសង្ឃ ១ អង្គសុគតដោយជំងឺកូវីដ-១៩ ជាករណីដំបូងនៅកម្ពុជា ដែលគង់នៅវត្តមួយក្នុងខេត្ត…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលរួមរំលែកទុក្ខផង!!! ព្រះសង្ឃ ១ អង្គសុគតដោយជំងឺកូវីដ-១៩ ជាករណីដំបូងនៅកម្ពុជា ដែលគង់នៅវត្តមួយក្នុងខេត្ត…..នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ នេះ តាមរយៈមន្ទីព័ត៌មានខេត្តព្រៃវែង បានឱ្យដឹងថា ករណីព្រះសង្ឃដំបូងគេនៅកម្ពុជា សុគតដោយសារជំងឺកូវីដ-១៩ ព្រះនាម គន់ គីមហ៊ាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គង់នៅវត្តពោធិ៍ស្នាយ ភូមិគ្រួស ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ក្នុងជន្មាយុ ២៣ ឆ្នាំ ។ដោយឡែក នៅមុនពេល ព្រះតេជគុណ គន់ គីមហ៊ាង សុគត ២ ថ្ងៃ ព្រះអង្គបានចូលទៅពិនិត្យរោគនៅមន្ទីរពេទ្យបង្អែកស្រុកមេសាង ហើយមានអាការហត់ ដង្ហក់ខ្លាំង រវើរវាយ និង បាត់បង់ស្មារតី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានធ្វើតេស្ដរហ័ស ជាលទ្ធផលវិជ្ជមានកូវីដ-១៩ ។មន្ទីរពេទ្យបង្អែកស្រុកមេសាង បានសម្រេចបញ្ជូន ព្រះតេជគុណ គន់ គីមហ៊ាង ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ ដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរ ។ រហូតមកដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នា ២០២១ នេះ ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ព្រះអង្គក៏សុគតទៅ នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ៕