ក្រោយបានអាន សំបុត្រ មួយដ៏កំសត់ របស់ ក្មេងស្រី អាហ្វហ្គានីស្ថាន ធ្វើអោយ អ្នកស្រី (អេនជេលីណា) បាននិយាយចំៗទៅ អោយលោក ចូ បាយដិន ថា…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានអាន សំបុត្រ មួយដ៏កំសត់ របស់ ក្មេងស្រី អាហ្វហ្គានីស្ថាន ធ្វើអោយ អ្នកស្រី (អេនជេលីណា) បាននិយាយចំៗទៅ អោយលោក ចូ បាយដិន ថា…..តារាសម្តែងនិងជាសកម្មជនវ័យ ៤៦ ឆ្នាំរូបនេះបានប្រើបណ្តាញទំនាក់ទំនងសង្គមនេះកាលពីថ្ងៃសុក្រហើយបានបង្ហោះរូបថតដំបូងនៃសំបុត្រមួយ ដែលផ្ញើដោយក្មេងស្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់។លោកស្រីចូលីបានសរសេរអមជាមួយរូបភាពនៃសំបុត្រនោះថា “នេះគឺជាសំបុត្រដែលក្មេងស្រីជំទង់ម្នាក់នៅអាហ្វហ្គានីស្ថានផ្ញើមកខ្ញុំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីបានបន្ដថា “ឥឡូវនេះប្រជាជនអាហ្វហ្គានីស្ថានបា.ត់ប.ង់សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងតាមបណ្តាញសង្គមនិងការបញ្ចេញមតិដោយសេរី។ ដូច្នេះខ្ញុំបានចូលមក Instagram ដើម្បីចែករំលែករឿងរ៉ាវនិងសំឡេងរបស់ពួកគេនៅទូទាំងពិភពលោក ដែលកំពុងតស៊ូដើម្បីសិទ្ធិជាមូលដ្ឋានរបស់ពួកគេ”។ក្មេងស្រីជំទង់រូបនេះបានសម្តែងបំណងចង់បន្តការសិក្សារបស់នាងនៅក្នុងសំបុត្រដ៏ខូចចិត្តមួយ ត្បិតនាងដឹងថាពួកតាលីបង់នឹងរារាំងឱកាសទាំងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងជំទង់នោះបានសរសេរថា “អ្នកខ្លះនិយាយថា ពួកតាលីបង់បានកែប្រែហើយប៉ុន្តែខ្ញុំមិនគិតដូច្នេះទេ ព្រោះពួកគេមានអតីតកាលដ៏អាក្រក់ជួជាតិ”។ប្រភពមួយបានប្រាប់ទស្សនាវដ្តី People ថា លោកស្រីចូលីបានបើកគណនី Instagram ដើម្បីជួយផ្សព្វផ្សាយការយល់ដឹងអំពីការគៀបសង្កត់លើស្ត្រីនៅអាហ្វហ្គានីស្ថាន ខណៈសមត្ថភាពរបស់ពួកគេក្នុងការធ្វើទំនាក់ទំនងត្រូវបានកាត់ផ្តាច់។ប្រភពបាននិយាយថា “អេនជីមានអារម្មណ៍ថាត្រូវតែចូលរួមក្នុងគ្រាដែលស្ត្រីនិងយុវជននៅអាហ្វហ្គានីស្ថានបាត់បង់សមត្ថភាពក្នុងការប្រាស្រ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងគ្នាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនិងបញ្ចេញមតិដោយសេរី។ តាមទស្សនៈរបស់លោកស្រី ប្រសិនបើលោកស្រីអាចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសំឡេងរបស់ពួកគេ នោះលោកស្រីមានអារម្មណ៍ថាវាមានហេតុផលគ្រប់គ្រាន់ដើម្បីចូលរួមនិងប្រើប្រាស់វេទិការបស់លោកស្រី”។ក្មេងស្រីនោះក៏បានសរសេរអំពីរបៀបដែលវាពិបា.កយ៉ាងណាក្នុងការទៅសាលារៀន ដោយពួកតាលីបង់ល្បាតតាមដងផ្លូវគ្រប់កន្លែង និងថាតើនាងមានអារម្មណ៍សុវត្ថិភាពកម្រិតណា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនពេលពួកគេឡើងកាន់អំណាច។នាងក៏បង្ហាញការព្រួយបារម្ភដែរថា សាលារបស់នាងនឹងត្រូវបិទទ្វារតាមការបញ្ជារបស់ពួកគេ។ក្មេងជំទង់រូបនោះខ្លាចថា អាហ្វហ្គានីស្ថាននឹងត្រឡប់ទៅ “កាលពី ២០ ឆ្នាំមុន” ពេលដែលស្ត្រី “បា.ត់ប.ង់សិទ្ធិទាំងស្រុង” ដោយបានត្រឹមតែធ្វើការនៅផ្ទះនិងបា.ត់ប.ង់សេរីភាពគ្រប់យ៉ាង។លោកស្រីចូលីបានពណ៌នាអំពីរបៀបដែលគេចាត់ទុកជ.នភៀ.សខ្លួនអាហ្វហ្គានីស្ថានដូចជា “បន្ទុកលំបាកបំផុតមួយ” ហើយនិយាយថា ពួកគេក៏អាចធ្វើអ្វីៗបានដោយខ្លួនគេដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱ្យតែផ្តល់ឧបករណ៍គ្រប់គ្រាន់ដល់ពួកគេនិងផ្តល់ការគោរពត្រឹមត្រូវដល់ពួកគេ។លោកស្រីចូលីក៏ត្រូវបានបំផុសទឹកចិត្តខ្លាំងផងដែរ ដោយបានជួបស្ត្រីនិងក្មេងស្រីជាច្រើន ដែលមិនត្រឹមតែចង់បានការអប់រំទេប៉ុន្តែថែមទាងបានតស៊ូដើម្បីវាទៀតផង។លោកស្រីចូលីបានសង្ខេបសម្តីក្នុងន័យវាយប្រហារលោកបាយដិនយ៉ាងដូច្នេះថា “ដូចអ្នកដទៃទៀតដែរដែលបានប្តេជ្ញាចិត្តជួយ ខ្ញុំនឹងមិនបោះបង់ពួកគេចោលឡើយខ្ញុំនឹងបន្តរកវិធីជួយ ហើយខ្ញុំសង្ឃឹមថាអ្នកនឹងចូលរួមជាមួយខ្ញុំ”៕ ប្រភព ៖ Daily Mail