ទីបំផុត យើងដឹងហើយ ឈ្មោះកំណើត កូនប្រុសច្បងរបស់តារាហូលីវូដ Angelina Jolie មុនប្ដូរទៅជាឈ្មោះ Maddox គឺឈ្មោះថា…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត យើងដឹងហើយ ឈ្មោះកំណើត កូនប្រុសច្បងរបស់តារាហូលីវូដ Angelina Jolie មុនប្ដូរទៅជាឈ្មោះ Maddox គឺឈ្មោះថា…..ជាការពិតណាស់ បច្ចុប្បន្ននេះ បើទោះជាមានវ័យកាន់តែជ្រេក៏ដោយ តែតារាភាពយន្តហូលីវូដដ៏ល្បីល្បាញ Angelina Jolie នៅតែទទួលបានប្រជាប្រិយ និងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងក្នុងក្រៅប្រទេសជាច្រើន ជាមួយនឹងវិស័យសិល្បៈសម្ដែង ដែលពោរពេញដោយសមត្ថភាព ផងដែរ។យ៉ាងណាមិញ លោកស្រី មិនត្រឹមតែមានសមត្ថភាព អាចគ្រងតំណែងជា តារាសម្ដែងលំដាប់ជួរមុខតែប៉ុណ្ណោះទេ តែតារាស្រីរូបនេះ ថែមទាំងមានមុខមាត់គួរឲ្យចាប់អារម្មណ៍ ព្រមទាំងមានការថែរក្សារូបរាង ឲ្យនៅតែស្លីមស្អាត ក្នុងវ័យ ៤៦ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របស់នាង ថែមទៀតផង។តារាស្រីរូបនេះ ត្រូវបានគេមានការកោតសរសើរដែលអ្នកនាង យកក្មេងកំព្រាទៅចិញ្ចឹមធ្វើជាកូនមកពីច្រើនប្រទេសក្នុងនោះក៏មានកូនខ្មែរមួយដែរ ដែលមានឈ្មោះថា Maddox ត្រូវជាកូនច្បងគេបង្អស់ ដែលអាចនិយាយបានថាជាកូនសំណព្វចិត្ត។នាពេលថ្មីៗនេះ គេរឹតតែដឹងច្បាស់ថា Maddox ជាកូនសំណព្វចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាព Angelina បានបង្ហាញរូបសាក់យ៉ាងធំមួយលើដងខ្លួន ក្នុងរូបភាពគ្រួសារដ៏កម្រមួយសន្លឹក ។ក្នុងរូបមួយសន្លឹកពណ៌សខ្មៅនោះ បានបង្ហាញឲ្យឃើញពីសកម្មភាពផ្អែមល្ហែមរបស់តារាស្រីហូលីវូដដ៏ល្បីរូបនេះ ឈរចងសក់ឲ្យកូនប្រុសរបស់នាង ។ តាមរយៈរូបសាក់មួយនេះ ត្រូវបានអ្នកគាំទ្រសរសើរថា Maddox ពិតជាកាត់ទៅរកម្ដាយជាខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសូម្បីតែចំណង់ចំណូលចិត្តក៏ដូចគ្នាដែរ ។អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតមួយទៀតនោះ ថ្មីៗនេះ ស្រាប់តែ លោក សារ៉ាត់ បានទម្លាយពីក្រដាសសុំសិទ្ធិប្ដូរឈ្មោះកូនចិញ្ចឹមរបស់លោក ដោយឈ្មោះដើមរបស់ Maddox ដែលមានឈាមជ័រជាខ្មែរគឺ «រដ្ឋ វិបុល» ប្ដូរទៅជាឈ្មោះ «ម៉ាដក់ ជីវ័ន្ត ថនថុន ចូលី» មុនផ្លាស់ប្ដូរទៅជាឈ្មោះផ្លូវការ «Maddox Chivan Jolie-Pitt» ៕