ក្តៅៗ!!! ពលករខ្មែរដែលផ្ទុះហ្គាស លើទូកនេសាទកណ្ដាលសមុទ្រ បានរួចផុតពី គ្រោះ ថ្នាក់ ហើយពេលនេះ…..

យោងតាមប្រភពពីបងប្រុសម្នាក់ដែលមាន Facebook Page ឈ្មោះ «កឹម ចំរើន Kem chamroeun» បានបង្ហោះប្រាប់មុននេះបន្តិចឲ្យដឹងថា៖ «ស្ថានទូតបានបញ្ជាក់ថា ពលករម្នាក់នេះគាត់បានផុតពីគ្រោះថ្នាក់ហើយ ពេលនេះក្រុមការងារស្ថានទូតកំពុងធ្វើដំណើរចុះទៅសួរសុខទុក្ខគាត់។

ករណីពលករនេសាទខ្មែរ.ផ្ទុះ.ហ្គា.ស.នៅលើទូកនេសាទពលករ.គ្រោះ.ថ្នា.ក់.មានឈ្មោះ វ៉ាន់ ឡុន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននេះ បានចេញពីមន្ទីរពេទ្យមកសម្រាកព្យាបាលនៅបន្ទប់ស្នាក់នៅក្នុងស្រុកប៉ាកណាម ខេត្តរ៉ាក់យ៉ង។ ពេលនេះ ក្រុមការងារស្ថានទូតកំពុងចុះទៅជួបគាត់ផ្ទាល់ដើម្បីសួរសុខទុក្ខនិងជួយជាអំណោយក៏ដូចជាថវិកាមួយចំនួនឧបត្ថម្ភដល់រូបគាត់។»