អាសូរណាស់!!! ធ្វើចិត្តមិនបានទេ បងទៅចោលអូនលឿនម្លេះប្តីអើយ អូនអស់កំលាំងណាស់ បងមិនគួរណាទៅចោលអូននិងកូនលឿនបែបនេះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាសូរណាស់!!! ធ្វើចិត្តមិនបានទេ បងទៅចោលអូនលឿនម្លេះប្តីអើយ អូនអស់កំលាំងណាស់ បងមិនគួរណាទៅចោលអូននិងកូនលឿនបែបនេះទេ។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារលោក នេត ពិសិដ្ឋ ហៅ Dj Martin ដោយបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ វេលាម៉ោង ១១និង១៥នាទី ដោយសារតែជំ.ងឺរលា.កស្រោ.មខួរ ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ស្រ្តីជាប្រពន្ធដែលមានគណនីហ្វេសប៊ុកឈ្មោះ Ya Ya Reach បានបង្ហោះសារលាយឡំជាមួយក្តីរន្ធត់ចិត្តជាខ្លាំងថា៖ «ទៅចោលអូនលឿងម្លេះប្តីអើយ អូនធ្វើចិត្តទទួលយកមិនបានទេប្តីអើយ អូនអស់កំលាំងណាស់ មិនគួរណាបងទៅចោលអូននិងកូនលឿងយ៉ាងនេះទេ កុំបារម្ភអូន និងកូនអី អូននិងមើលថែកូនៗយើងអោយល្អ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុំបងទៅអោយបានសុខណាប្តីល្អរបស់អូន សូមវិញ្ញាណក្ខន្ធប្តីទៅកាន់សុគតិភពណាប្តីសំលាញ់ បើមានជាតិក្រោយមែនពិតសុំអោយយើងជាគូជីវិតនឹងគ្នាទៀត កុំអោយដូចជាតិនេះទៀតសុំអោយជាតិក្រោយប្តីអាយុវែង»។ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។