មហាជនកំពុងតែឆ្ងល់!!! មិនបកស្រាយ រឿងគេប្រកាសទារលុយតុងទីនឡើងកក្រើកបណ្ដាញសង្គម តែ សឿ សុធារ៉ា បែរជាមកធ្វើរឿងនេះទៅវិញ…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហួសចិត្ត!!! មិនបកស្រាយ រឿងគេប្រកាសទារលុយតុងទីនឡើងកក្រើកបណ្ដាញសង្គម តែ សឿ សុធារ៉ា បែរជាមកធ្វើរឿងនេះទៅវិញ…..ប្រិយមិត្តអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានភ្ញាក់ផ្អើលម្ដងរួចមកហើយ ទាក់ទិននឹងរឿងរ៉ាវតារាសម្ដែងស្រីល្បីឈ្មោះ សឿ សុធារ៉ា ត្រូវបាននារីម្នាក់ប្រកាសទារលុយតុងទីនកាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ហើយរំលងបានមិនប៉ុន្មានថ្ងៃ ពោលនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែតារាកំប្លែង ស្រីពីន ក៏បានចេញមុខម្នាក់ទៀត ប្រកាសទារលុយទាក់ទងនឹងរឿងតុងទីនពីតារាសម្ដែងរូបនេះផងដែរ។ ជាមួយគ្នានេះ មហាជនលើបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្ររបស់តារាសម្ដែងស្រីរូបនេះ កំពុងតែធ្វើការតាមដានចង់ដឹងកាន់តែច្បាស់ទាក់ទិននឹងរឿងរ៉ាវនេះ និង កំពុងតែទន្ទឹងរង់ចាំការចេញបកស្រាយពីតារាស្រី សឿ សុធារ៉ា ផងដែរ។ បើងាកទៅមើលតារាសម្ដែង សឿ សុធារ៉ា វិញ ទោះបីជាមានរឿងរ៉ាវលុយកាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវគេបង្ហោះទារលុយតុងទីនជាសាធារណៈដល់ទៅ ២ នាក់ហើយមែន តែបែរជាមិនទាន់ចេញជាសកម្មភាពប្រតិកម្មណាមួយ ឬ ចេញមុខបកស្រាយពីបញ្ហានេះនៅឡើយទេ ដែលលើបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាងហាក់ស្ងប់ស្ងាត់ខ្លាំង មិនឃើញមានបង្ហោះអ្វីដូចកាលពីមុនមានរឿងនោះឡើយ។ យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ នេះ ស្រាប់តែអ្នកនាង សឿ សុធារ៉ា បានបង្ហោះសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អមនឹងរូបភាពជាច្រើនសន្លឹក រៀបរាប់ពីឆាកជីវិតរបស់ខ្លួន ដែលបានជួបប្រទះតស៊ូតាំងពីអាយុ ៦ ឆ្នាំ មកនោះ។ សារនោះ អ្នកនាង សឿ សុធារ៉ា បានសរសេរថា ៖ «ក្នុងមួយឆាកជីវិតខ្ញុំនេះ ខ្ញុំបានមានបំណងជួយចិញ្ចឹមមើលថែជីវិតគ្រួសារខ្ញុំទាំងអស់! ជាពិសេស គឺឪពុកម្តាយចាស់របស់ខ្ញុំ។ គិតទៅខ្ញុំចេះជួយមនុស្សជុំវិញខ្លួនតាំងពីអាយុ ៦ ឆ្នាំ ទោះបីថាការជួយតិចក្តីច្រើនក្តី ព្រោះខ្ញុំក្រដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែនៅគ្រាចុងក្រោយនេះ ខ្ញុំទើបបានចូលរួមក្នុងវិស័យសិល្បៈវិញ ខ្ញុំចាប់អារម្មណ៍ថា ពេលខ្ញុំមានបញ្ហាតិចតួច ខ្ញុំកំពុងបានព្យាយាមដោះស្រាយដោយមានទំនួលខុសត្រូវយ៉ាប្រយ័ត្នបំផុត ហើយខំទប់ទល់ណាស់ តែនៅទប់មិនជាប់ទៀត ព្រោះខ្ញុំចង់សុខ រស់នៅសាមញ្ញធម្មតាៗ។ តែពេលខ្ញុំខំតស៊ូឈានចូលសិល្បៈវិញ បែរជាមានរឿងគួរឱ្យខ្ញុំគិតពិចារណាទៅវិញ។ តើអាចមានរឿងអ្វីនៅពីក្រោយខ្នងក្រោយពេលខ្ញុំបានវិញត្រឡប់មកបំពេញការងារសិល្បៈរបស់ខ្ញុំវិញដែលទេ?»។ ក្រោយពីឃើញសារនោះហើយ អ្នកនាង សឿ សុធារ៉ា ក៏ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលទៅខមមិនលើកទឹកចិត្តអ្នកនាង និង ពោលពាក្យនៅតែបន្តគាំទ្រ ស្រឡាញ់អ្នកនាងដូចដើម បើទោះជាអ្នកនាងមានឧបសគ្គអ្វីក៏ដោយ៕