កាន់តែអាណិតខ្លោចចិត្តថែមទៀត!!! ទីបំផុតបានជួបសំភាសន៍ផ្ទាល់ជាមួយ ពលករខ្មែរ ដែលផ្ទុះហ្គាសជាប់នៅកណ្តាលសមុទ្រ គាត់ប្រាប់ថា គាត់នៅកណ្តាលសមុទ្រ ៤ថ្ងៃ ១យប់ ហើយដៃជើងត្រូវត្រីស៊ី ហើយពេលនោះគឺមាន… (មានវីដេអូ)

ប្រិយមិត្តបានជ្រាបហើយថា មានពលករម្នាក់ បានជួបគ្រោះថ្នាក់ផ្ទុះហ្គាសនៅកណ្តាលសមុត្រ ដែលបណ្តាលអោយទូករងការខូចខាត និងចាប់ផ្តើមលិច ដោយមើលទៅគ្មានសង្ឃឹម ពលករម្នាក់ បានថតវីដេអូ សុំអោយមានអ្នកជួយសង្គ្រោះ ហើយក៏បានធ្វើវីដេអូលាក្រុមគ្រួសាររបស់គាត់ ព្រោះបើគាត់មិនមានអ្នកមកជួយទាន់ពេលទេ គាត់ពិតជាត្រូវលង់ស្លា ប់នៅកណ្តាលសមុត្រនេះហើយ។

យ៉ាងណា ពិតជាសំណាងណាស់ ដោយយោងតាមហ្វេសបុកផេចរបស់ កឹម ចំរើន Kem chamroeun បានផ្តល់ព័ត៌មានអំពីពលករខ្មែរម្នាក់ខាងលើថា: ស្ថានទូតបានបញ្ជាក់ថា ពលករម្នាក់នេះគាត់បានផុតពីគ្រោះថ្នាក់ហើយ ពេលនេះក្រុមការងារស្ថានទូតកំពុងធ្វើដំណើរចុះទៅសួរសុខទុក្ខគាត់។ករណីពលករនេសាទខ្មែរផ្ទុះហ្គាសនៅលើទូកនេសាទពលករគ្រោះថ្នាក់មានឈ្មោះ វ៉ាន់ ឡុន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននេះ បានចេញពីមន្ទីរពេទ្យមកសម្រាកព្យាបាលនៅបន្ទប់ស្នាក់នៅក្នុងស្រុកប៉ាកណាម ខេត្តរ៉ាក់យ៉ង។ពេលនេះ ក្រុមការងារស្ថានទូតកំពុងចុះទៅជួបគាត់ផ្ទាល់ដើម្បីសួរសុខទុក្ខ និងជួយជាអំណោយ ក៏ដូចជាថវិកាមួយចំនួនឧបត្ថម្ភដល់រូបគាត់។

ហើយនៅពេលនេះ យោងតាមហ្វេសបុកផេចរបស់ កឹម ចំរើន Kem chamroeun ដដែល បានមកជួបពលករខ្មែររងគ្រោះខាងលើហើយ និងបានសាកសួរសំនួរជាច្រើនទៅគាត់ ក្នុងនោះគាត់បានប្រាប់រឿងរ៉ាវថា លើទូកនោះគឺមានតែគាត់ទេ ហើយក៏ផ្ទុះហ្គាស ទើបធ្វើទូករបស់គាត់លិចបាត់ គាត់ក៏អណ្តែតនៅលើសមុត្រតែម្នាក់ឯងចំនួន ៤ថ្ងៃ ១ យប់ ហើយពេលនោះមានព្យុះភ្លៀងទៀតគាត់បានយកទឹកសមុត្រសម្រាប់ផឹករាល់ថ្ងៃ ហើយដៃជើងរបស់គាត់របស់គាត់មួយផ្នែតត្រូវត្រីស៊ី ផងដែរ។ ប៉ុន្តែដោយសារតែបាត់ដំណឹងសូន្យឈឹង ទើបថៅកែរបស់លោកបាន ដាក់អោយពលករដ៏ទៃ តាមរកគាត់ ហើយចុងក្រោយទើបរកឃើញ និងសង្គ្រោះគាត់បានទាន់ពេលវេលា។

ទស្សនាវីដេអូទាំងអស់គ្នា៖