បងទៅចោលអូនលឿនម្ល៉េះប្តី អូនអស់កម្លាំងណាស់ មិនគួរណាបងទៅចោលអូន និងកូនលឿនយ៉ាងនេះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងទៅចោលអូនលឿនម្ល៉េះប្តី អូនអស់កម្លាំងណាស់ មិនគួរណាបងទៅចោលអូន និងកូនលឿនយ៉ាងនេះទេ ។ ពិតជាក្រៀមក្រំណាស់ បន្ទាប់ពីបានលឺដំណឹងថា លោក ពេជ្រ សំរេច នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋបាលសាលាខេត្តសៀមរាប និងធ្លាប់ជាអ្នកសម្របសម្រួលកិច្ចប្រតិបត្តិការល្អក្នុងការជួយសិស្ស និស្សិតទៅសិក្សានៅប្រទេសថៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងជួយជ្រោមជ្រែងក្នុងគម្រោងលាភជាមួយវិទ្យាស្ថានមួយ បានទទួលមរណភាពហើយ កាលពីថ្ងៃម្សិលមិញ នៅវេលាម៉ោង ៣ទៀបភ្លឺ ដោយរោគាពាធ។ ទន្ទឹមនឹងនេះ អ្វីដែលកាន់តែធ្វើឱ្យទប់ទឹកភ្នែកស្ទើរតែមិននោះគឺក្រោយពីលឺក្រុមគ្រួសារ និងបានឃើញរូបភាពដែលបង្ហោះដោយភរិយានៃសព បានរៀបរាប់យ៉ាងរំជួលចិត្តដូចនេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងទៅចោលអូនលឿនម្ល៉េះប្តីអើយ អូនធ្វើចិត្តទទួលយកមិនបានទេប្តីអើយ អូនអស់កំលាំងណាស់ មិនគួរណាបងទៅចោលអូននិងកូនលឿនយ៉ាងនេះទេ កុំបារម្ភអូន និងកូនអី អូននិងមើលថែកូនៗយើងអោយល្អ សុំបងទៅអោយបានសុខណាប្តីល្អរបស់អូន សូមវិញ្ញាណក្ខន្ធប្តីទៅកាន់សុគតិភពណាប្តីសំលាញ់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើមានជាតិក្រោយមែនពិតសុំអោយយើងជាគូជីវិតនឹងគ្នាទៀត កុំអោយដូចជាតិនេះទៀតសុំអោយជាតិក្រោយប្តីមានអាយុវែង។លើសពីនេះទៀត ភរិយានៃសពបានបន្តនិយាយយ៉ាងខូចចិត្តទៀតថា ថ្ងៃចន្ទ ម៉ោង ០៣ ទៀបភ្លឺ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ថ្ងៃនេះជា ថ្ងៃកោរ September 20, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rath Dany Samon Aliza Samon Taravitou ថ្ងៃនេះជាថ្ងៃដែលមិនអាចបំភ្លេចបានក្នុងជីវិតរបស់អូននិងកូនៗ។យ៉ាងណាមិញ ក្នុងបរិយាកាសដ៏សែនក្តុកក្តួលនេះ ក្រុមការងារយើងខ្ញុំសូមសម្តែងនូវការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះផង ព្រមទាំងសូមឱ្យដួងវិញ្ញាណក្ខន្ធ លោក ពេជ្រ សំរេច បានទៅកាន់សុគតិភព៕