ចូលរួមរំលែកទុក្ខផង!!! យុវតីម្នាក់ បានទទួលមរណ ភាព ទាំងវ័យក្មេង ដោយសារតែការបរិភោគ មី និង គ្រឿង…..

ហ្វេសប៊ុក៖ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីទទួលដំណឹង ដ៏សោកសៅ ពីសាច់ញាតិ ក្រុមគ្រួសារនៃស ពរបស់ប្អូនស្រី ដ៏ស្រស់សោភាម្នាក់ ដោយគាត់បានទទួលមរណ ភាពទាំងវ័យក្មេង ដែលបណ្តាលមកពី ការទទួលទានគ្រឿងកំប៉ុង និងហូបមីច្រើនហួសហេតុពេក។នេះបើតាម គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា បុស្បា កល្យាណី បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា” ប្អូនស្រីម្នាក់នេះគាត់បានស្លា ប់ដោយសារទទួលទានមី ញឹកញាប់ច្រើនហួសពេក បណ្តាលអោយសារធាតុក្នុងសរសៃមី បំផ្លាញសួត បេះដូង ក្រពះនិងពោះវៀន សូមបងប្អូនគិតពីការទទួលទានជាចំបង អាហារជារឿងខ្វះមិនបាន តែអាហារដែលញុាំចូលទៅនឹងបង្ករភាពល្អឬមិនល្អ សូមស្វែងយល់ ចូរកុំទទួលទានតាមអារម្មណ៍”។

ជាមួយគ្នានោះផងដែរ ក៏មានសាច់ញាតិរបស់យុវតីខាងលើបានបង្ហោះសារទាំងទឹកភ្នែកថា “សូមអោយក្មួយទៅកាន់សុគតិភពចុះ ហើយបើមានជាតិក្រោយៗសូមអោយមានអាយុវែង កុំអោយអភ័ព្វដូចជាតិនេះ។ សូមបងប្អូនកុំបរិភោគ មី និង គ្រឿងកំប៉ុងជាប្រចាំ ព្រោះវាអាចឆក់យកជីវិតអ្នកបាន វាបានឆក់យកជីវិតក្មួយខ្ញុំម្នាក់ហើយ។ទន្ទឹមនឹងនេះ សារព័ត៏មានខ្មែរញ៉ូវ ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារនៃស ព ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ និង សូមឲ្យវិញ្ញាណក្ខន្ធប្អូនស្រី ទៅកាន់សុខគតិភពផងចុះ៕