ស្តែងណាស់កំពុងតែ លេងទឹកធ្លា.ក់ស្រាប់តែទឹកហូរបុ.កបណ្ដាលឲ្យមនុស្ស ៣នាក់ ឡើងគោកមិនទាន់… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តែងណាស់កំពុងតែ លេងទឹ.កធ្លា.ក់ស្រាប់តែទឹកហូរបុ.កបណ្ដាលឲ្យមនុស្ស ៣នាក់ ឡើងគោកមិនទាន់… (មានវីដេអូ)ប្រជាជនហ្វីលីពីន ត្រូវបានអាជ្ញាធរណែនាំឱ្យមានការប្រុងប្រយ័.ត្ននៅពេលទៅលេងទឹកធ្លា.ក់ និងទន្លេ ជាពិសេសនៅរដូវភ្លៀងធ្លា.ក់ បន្ទាប់ពីមានឧបទ្ទវហេតុមួយកើតឡើងនៅទឹកធ្លាក់ Tinubdan ក្នុងស្រុក Catmon Cebu បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលថ្មីៗកន្លងទៅនេះ។ យោងតាមរបាយការណ៍បានឲ្យដឹងថា មនុស្ស ៣នាក់បានបា.ត់ប.ង់ជីវិ.ត បន្ទាប់ពីក្រុមគ្រួសារ និងសា.ច់ញាតិរបស់ពួកគេ សម្រេចចិត្តទៅលេងទឹកធ្លាក់នៅជាយក្រុង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ លោក Carlos Dolendo

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាបុរសម្នាក់នៅក្នុងហេតុការណ៍នេះបានប្រាប់សារព័ត៌មាន Cebu Daily News ថា មនុស្សប្រហែល ៣០ នាក់ កំពុងហែលទឹកនៅតំបន់នោះ ខណៈមានមនុស្សប្រហែល ១០០នាក់នៅម្ដុំទឹកធ្លា.ក់នោះ។គាត់បានអះអាងថា នៅពេលនោះ មិនមានភ្លៀងទេ ប៉ុន្តែអ្នកមើលការខុសត្រូវនៅរមណីយដ្ឋានទឹកធ្លា.ក់ បានប្រាប់ទៅភ្ញៀវទេសចរឲ្យមានការប្រុសប្រយ័.ត្នជាមុនថា ទឹកអាចនឹងជ.ន់លិ.ចភ្លាមនៅពេលចាប់ផ្តើមភ្លៀង។ លោក Dolendo ថាពួកគេធ្លាប់បទពិសោធន៍អាក្រក់ នៅពេលមានភ្លៀងធ្លាក់។ភ្ញៀវទេសចរនៅតែបន្តអង្គុយត្រាំទឹកនៅទីតាំងទឹកធ្លា.ក់ ហើយពួកគេបានរត់យ៉ាងលឿន នៅពេលដែលពួកគេឮនរណាម្នាក់ស្រែកថា មានទឹកហូរខ្លាំងកំពុងធ្លាក់ចុះហើយ ឲ្យប្រញាប់ចេញពីទឹកលឿនបំផុត។ លោក Dolendo បន្តទៀតថា៖ «នៅទីតាំងទឹកធ្លា.ក់ដែលភ្ញៀវកំពុងតែអង្គុយលេងនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាគ្រាន់តែមានភ្លៀងរលឹមតិចៗប៉ុណ្ណោះ ប៉ុន្តែវាហាក់ដូចជាមានភ្លៀងធ្លា.ក់ខ្លាំងនៅប្រភពទឹកខាងលើ។ នៅពេលហេតុការណ៍បានកើតឡើង យើងបានឮនរណាម្នាក់ ស្រែ.កប្រាប់យើងអំពីទឹកជំន.ន់។យើងបានកត់សម្គាល់ឃើញថា ទឹកនៅក្នុងតំបន់នោះប្រែទៅជាល្អក់ ហើយពីរនាទីក្រោយមកក៏ចាប់ផ្តើមធ្លាក់ភ្លៀងនៅក្នុងតំបន់របស់យើងដែរ។ យើងមិនបានគិតទុកជាមុនថា ទឹកជំនន់នឹងមកដល់ទេ ព្រោះវាទើបតែមានភ្លៀងធ្លាក់ភ្លាមៗនៅពេលនោះ»។នៅម៉ោង ១ រសៀល ខ្សែទឹកទាំងមូលបានហូរត្របា.ញ់យ៉ាងខ្លាំង រហូតបណ្ដាលឲ្យមនុស្ស ៣នាក់ស្លា.ប់មាន៖ ក្មេងស្រីម្នាក់ឈ្មោះ Princess Alastra អាយុ ៧ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយម្ដាយនាងឈ្មោះ Jacel Alastra អាយុ ៣២ឆ្នាំ និងយុវជនម្នាក់ឈ្មោះ Kent Jude Monterola អាយុ ១៧ ឆ្នាំ។ស.ពរបស់យុវជន Monterola ត្រូវបានគេរកឃើញនៅយប់ម៉ោង ១០ថ្ងៃកើតហេតុតាមខ្សែទឹកខាងក្រោម ចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីកន្លែងលេង ខណៈដែលស.ពរបស់ កុមារីអាយុ ៧ឆ្នាំ ត្រូវបានរកឃើញនៅព្រឹកថ្ងៃច័ន្ទម៉ោង ១១កន្លះ និងស.ពម្ដាយរកឃើញព្រឹកថ្ងៃអង្គារទី ២៨កញ្ញា នៅកន្លែងឆ្ងាយៗពីគ្នា។ វីដេអូនៃឧបទ្ទវហេតុនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញអ៊ីនធឺណិត រហូតវាបានក្លាយជាប្រធានបទយ៉ាងក្ដៅគគុក ទាក់ទងនឹងប្រទេសនេះ កាលពីថ្ងៃចន្ទ។អ្នកបង្ហោះវីដេអូនេះ បានអំពាវនាវដល់ប្រជាជនហ្វីលីពីន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះអ្នកដែលចូលចិត្តទៅលេងទឹកធ្លា.ក់ និងទន្លេ ជាពិសេសចា.ប់តាំងពីប្រទេសនេះស្ថិតនៅក្នុងរដូវភ្លៀងធ្លា.ក់ ដែលជាធម្មតាចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា។ក្រោយហេតុការណ៍នេះ ជាជ្ញាធរបានក្រើនរំលឹកដល់ម្ចាស់រមណីយដ្ឋាន និងអង្គភាពរដ្ឋាភិបាលក្នុងតំបន់ ឱ្យមានការប្រុងប្រយ័.ត្ន ជាពិសេសនៅរដូវភ្លៀងធ្លាក់នេះ។ លោក Mark Timbal អ្នកនាំពាក្យក្រុមប្រឹក្សាកា.ត់បន្ថយ និងគ្រប់គ្រងគ្រោះម.ហន្តរា.យជាតិ បាននិយាយថា៖«វាគឺជាការទទួលខុសត្រូវរបស់ម្ចាស់ទីតាំងរមណីយដ្ឋាន ដែលត្រូវប្រយ័ត្នប្រយែងចំពោះតំបន់មានហា.និភ័.យខ្ពស់ ហើយត្រូវប្រាកដថា វាមានសុវត្ថិភាពពីការគំ.រា.មកំ.ហែ.ង ដូចជាគ្រោះធម្មជា.តិនិងគ្រោះម.ហន្តរា.យផ្សេងទៀត»។ការិយាល័យនគរបាលខេត្ត Cebu បានស្នើឱ្យរដ្ឋាភិបាលក្រុង ប្រកាសផ្អាករមណីយដ្ឋានទឹ.កធ្លា.ក់ Tinubdan ជាបណ្ដោះអាសន្ន មិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនាឡើយ។ ហើយអាជ្ញាធរគ្រោងនឹងដាក់ និមិត្តសញ្ញាហា.មឃា.ត់ មិនឲ្យលេងទឹកឡើងនៅខែធ្លាក់ភ្លៀង៕(បកប្រែ៖និស្ស័យ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនាវីដេអូទាំងអស់គ្នា៖