ចែករំលែកតៗគ្នាផង!!! បើថៅកែរោងចក្រណាហ៊ានប្រើកម្មករ លើសពី ៨ម៉ោងក្នុងមួយថ្ងៃ នឹងត្រូវពិន័.យជាប្រាក់រហូតទៅដល់…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចែករំលែកតៗគ្នាផង!!! បើថៅកែរោងចក្រណាហ៊ានប្រើកម្មករ លើសពី ៨ម៉ោងក្នុងមួយថ្ងៃ នឹងត្រូវពិន័.យជាប្រាក់រហូតទៅដល់…..មាត្រាថ្មីនៃច្បាប់ការងារ ដែលទើបត្រូវបានបង្កើតឡើង និងទើបត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ មានចែងអំពីការពិន័.យប្រាក់ពីថៅកែបើប្រើបុគ្គលិក ឬកម្មករ ឲ្យធ្វើការលើសពី៨ម៉ោងក្នុង១ថ្ងៃ ដែលពីមុន ច្បាប់ការងារពុំបានចែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាត្រា១៣៨ថ្មីនៃច្បាប់ការងារ ចែងថា បើក្រុមហ៊ុនសហគ្រាសណា ដំណើរការការងារ៣វេន គឺអាចចែកជាវេនព្រឹក វេនរសៀល និងវេនយប់ ដោយវេននីមួយៗ មិនត្រូវលើសពីថិរវេលាធ្វើការពេញលេញរបស់កម្មករក្នុង១ថ្ងៃឡើយ ដូចមានចែងក្នុងមាត្រា១៣៧។ បើតាមមាត្រា១៣៧នៃច្បាប់ការងារ ថិរវេលាធ្វើការពេញលេញ គឺស្មើនឹង៨ម៉ោងក្នុង១ថ្ងៃ ឬស្មើនឹង៤៨ម៉ោង ក្នុង១សប្តាហ៍។ យោងតាមមាត្រា១៣៧ដដែល ក្នុង១សប្តាហ៍ គឺអនុញ្ញាតឲ្យធ្វើការតែ៦ថ្ងៃប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកមាត្រា៣៦៧ថ្មីនៃច្បាប់ការងារ កំណត់ពីទោ.សថា បើថៅកែប្រើបុគ្គលិកឬកម្មករផ្ទុ.យពីមាត្រា១៣៧និងមាត្រា១៣៨ថ្មីនឹងត្រូវផ្ត.ន្ទាទោ.សជាប្រាក់ពី៣១ថ្ងៃទៅ៦០ថ្ងៃនៃប្រាក់ឈ្នួលយោង។លោក អាត់ ធន់ មេសហជីពលេចធ្លោម្នាក់នៅកម្ពុជាពន្យល់ថា បើថៅកែ ប្រើបុគ្គលិក ឬកម្មករលើសពី៨ម៉ោងក្នុង១ថ្ងៃ ទោះកំហុ.សនេះ កើតឡើងតែម្តងក៏ដោយ ក៏ថែកែនោះនឹងត្រូវពិន័.យប្រាក់រយៈ៣១ថ្ងៃដែរ។ លោក បន្តថា ការពិន័.យប្រាក់ពីថៅកែគឺយោងទៅតាមប្រាក់ឈ្នួលរបស់បុគ្គលិកឬកម្មករដែលត្រូវបានប្រើឲ្យធ្វើការលើសម៉ោងកំណត់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើបុគ្គលិក ទទួលប្រាក់ឈ្នួល២១០ដុល្លារ ក្នុង១ខែ (៣០ថ្ងៃ) ឬ៧ដុល្លារក្នុង១ថ្ងៃ ដូច្នេះថៅកែ នឹងត្រូវពិន័.យប្រាក់ ដោយយោងទៅតាមប្រាក់ឈ្នួលនៃបុគ្គលិកនោះ។ ដោយយក៧ដុល្លារក្នុង១ថ្ងៃ ទៅគុណនឹង៣១ថ្ងៃ ដែលថោកែ ត្រូវពិន័យ គឺស្មើនឹង២១៧ដុល្លារ។ នេះគឺជាការលើកឧទាហរណ៍របស់លោក អាត់ ធន់។លោក បន្ថែមថា បើមិនរាងចោល ដោយនៅតែប្រើបុគ្គលិកលើសម៉ោងកំណត់ទៀត ថៅកែ នឹងត្រូវពិន័.យប្រាក់រយៈពេល៦០ថ្ងៃ។ ៧ដុល្លារ គុណនឹង៦០ថ្ងៃ ធ្វើឲ្យថៅកែនោះ អស់ប្រាក់៤២០ដុល្លារ។ លោក ប្រាប់ថា ប្រាក់ដែលបានពីការការពិន័.យនោះ គឺចូលទៅរដ្ឋ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រលប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មេសហជីពរូបនេះ មានប្រសាសន៍ថា៖«ការពិន័.យហ្នឹង គឺជារឿងល្អ ដើម្បីឲ្យថៅកែ មានការទទួលខុសត្រូវ កុំឲ្យគាត់ ប្រើបុគ្គលិកហួ.សហេតុ»។យ៉ាងណាក៏ដោយ លោក បញ្ជាក់ថា ច្បាប់ការងារ អនុញ្ញាតឲ្យកម្មករនិយោជិត ធ្វើការថែមម៉ោង ដើម្បីទទួលបានប្រាក់បន្ថែម។ លោក សង្ក.ត់ធ្ង.ន់ថា បុគ្គលិក ឬកម្មករ អាចថែមបានតែ២ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃ (ទាំងអស់១០ម៉ោងក្នុង១ថ្ងៃ) ដោយមិនអាចថែមលើសពី២ម៉ោងបានឡើយ ហើយម្យ៉ាងទៀត ការថែមម៉ោង គឺត្រូវមានការស្ម័.គ្រចិត្តពីបុគ្គលិក ឬកម្មករ ដោយថៅកែ មិនអាចប.ង្ខំបាននោះទេ។ ច្បាប់ការងារកន្លងមក មានចែងពីការកំណត់ម៉ោងនៃការបំពេញការងារប្រចាំថ្ងៃ តែពុំបានចែងពីការពិន័.យថៅកែឡើយ បើថៅកែ ប្រើបុគ្គលិក ឬកម្មករលើសម៉ោងកំណត់៕