អ្នកនាងខ្ញុង ឡាយវីដេអូ ទាំងទឹកភ្នែក ថាខ្លួនជំពាក់លុយគេមែនចំនួន ៣មុឺន ដុល្លារ ខណៈដែលម្ចាស់បំណុល…..(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងខ្ញុង ឡាយវីដេអូ ទាំងទឹកភ្នែក ថាខ្លួនជំពាក់លុយគេមែនចំនួន ៣មុឺន ដុល្លារ ខណៈដែលម្ចាស់បំណុល…..(មានវីដេអូ)កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែង អ្នកនាង សឿ សុធារ៉ា បានបង្ហាញមុខអ្នកសិល្បៈល្បីឈ្មោះ២រូប ដែលជំពាក់លុយខ្លួនមិនព្រមសង ហើយក្នុងចំណោមអ្នកសិល្បៈ២រូបនោះ ក៏មានអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ផងដែរ។ អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់នៅពេលនោះ ថា អ្នកនាង ស្រេង សុកាន់ដា តារាកំប្លែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំពាក់នូវទឹកប្រាក់ខ្លួនចំនួន ១០៨៦០ដុល្លារ គិតត្រឹមថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១។ ការបង្ហោះសារបែបនេះ ធ្វើឲ្យអ្នកនាង ខ្ញុង ខឹង ខ្លាំងណាស់ ក៏ព្រមធ្វើការប្ដឹងផ្ដល់ផងដែរ។ ក្រោយមក អ្នកនាង សឿ សុធារ៉ា ក៏បានបង្ហោះសារមួយទៀត ដើម្បីជាការសុំទោសដល់អ្នកនាងខ្ញុង និងបញ្ជាក់ថា តាមពិតទៅ អ្នកនាងខ្ញុង បានទូទាត់ប្រាក់ឲ្យខ្លួន ដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១មកម្ល៉េះ ហើយការ ដែលនាងផុសឯកសារថា អ្នកនាងខ្ញុងជំពាក់លុយរឿងតុងតីននេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការធ្វេសប្រហែស យល់ច្រឡំថ្ងៃខែ។ ក្រោយរឿងរ៉ាវយល់ច្រឡំនេះ បានបញ្ចប់សព្វគ្រប់ហើយនោះ ស្រាប់តែអ្នកនាងខ្ញុង ជួបរឿងរ៉ាវមួយបន្ថែមទៀត ដោយត្រូវគណនីហ្វេសប៊ុកមួយ បង្ហោះសារ ទម្លាយរឿងអ្នកនាង ជំពាក់លុយខ្លួនចំនួន៣ម៉ឺនដុល្លារ។ គណនីហ្វេសប៊ុកឈ្មោះ អឹម វុត្ថាត បានបង្ហោះរូបថតអ្នកនាងខ្ញុង និងស្វាមី កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ អមដោយសារ រៀបរាប់ថា «ខ្ញុំទុកឱកាសឱ្យបងច្រើនលើកច្រើនសាមកហើយ រហូតមកដល់ពេលនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងនៅតែគ្មានឆន្ទៈ គ្មានដំណោះស្រាយក្នុងការដោះស្រាយរឿងលុយដែលបានខ្ចីខ្ញុំ ចំនួន 30.000$(3ម៉ឺនដុល្លារ)។ ខ្ញុំមិនចង់មានរឿងវែងឆ្ងាយទេ! សូមបងសងលុយចំនួន 30.000$ ដែលបានខ្ចីត្រឡប់មកខ្ញុំវិញគឺចប់! ដោយមិនគិតការប្រាក់អ្វីទាំងអស់! ដូចដែលបានធ្វើកិច្ចសន្យាជាមួយ មេធាវី របស់ខ្ញុំ លើកចុងក្រោយ ថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ2021។ បញ្ជាក់: ការផុសនេះគឺជាសារដើម្បីឱ្យបងទាំងពីរចូលខ្លួនដោះស្រាយដោយសន្តិវិធី គ្មានគោលបំណងអ្វីផ្សេងឡើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនាវីដេអូទាំងអស់គ្នា៖