រំភើបចិត្តជំនួស!!! ឃើញ អ្នកនាង ខ្ញុង ប្រឹង live លក់ឡើងវិញ ស្រាប់តែ ភរិយា កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានជួយទិញហើយ នៅឆ្លៀតជូនលុយថែមទៀត នូវទឹកប្រាក់ រហូតដល់ទៅ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំភើបចិត្តជំនួស!!! ឃើញ អ្នកនាង ខ្ញុង ប្រឹង live លក់ផលិតផលឡើងវិញ ស្រាប់តែ ភរិយា កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានជួយទិញហើយ នៅឆ្លៀតជូនលុយខាងក្រៅទៀត នូវទឹកប្រាក់ រហូតដល់ទៅ…(មានវីដេអូ)កាលពីព្រឹក ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ គេឃើញ អ្នកនាង ខ្ញុង (Sreng Sokanda) ដែលជាតារាកំប្លែងដ៏ល្បី បានចេញមុខ live ម្តងទៀត ដើម្បីឲ្យមហាជនជ្រាបកាន់តែច្បាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធរូបគាត់ជំពាក់លុយគេជាង ៥៧ ម៉ឺនដុល្លារ រួចភ្ជាប់សារខ្លីមួយបន្ថែមថា “សូមបង្ហាញនូវអ្វីដែលជាការពិត និងភាពស្មោះត្រង់ សូមទេវតាធ្វើជាសាក្សី”។ ស្រាប់តែមកដល់ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១ គេឃើញ អ្នកនាង ខ្ញុង (Sreng Sokanda) និងស្វាមី បានបន្ត live លក់ ផ្អកពងត្រីកាប ត្រីប្រាហើម ស្ករត្នោតធម្មជាតិ ដូចរាល់ដងវិញ ព្រមទំាងទទួលបានការគាំទ្រយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ ពីសំណាក់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន។ចំណែនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ នេះ អ្នកនាង ខ្ញុង ក៏បានធ្វើការ live លក់ម្តងទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយឆ្លៀតក្នុងឱកាសនោះ ក៏បានលើកឡើង ពីភរិយា កំពូលតារាចម្រៀង ព្រាប សុវត្ថិ ផងដែរ ដោយបញ្ជាក់ថា“ខ្ញុំសូមអរគុណបងស្រី ប្រពន្ធ បង ព្រាប សុវត្ថិ ដែលគាត់បានជួយខ្ញុំម្សិលម៉ិញ គាត់ជូនខ្ញុំក្រៅផ្លូវការ គាត់បាញ់លុយឲ្យក្រៅផ្លូវការ ចំនួន ៥០០ ដុល្លារ ហើយជួយទិញឥវ៉ាន់ខ្ញុំយកទៅទៀត គាត់ឲ្យខ្ញុំធ្វើជាដើមរកស៊ី អ៊ីចឹង ៥០០ ដុល្លារ ដែលបងឲ្យមកយប់ម៉ិញក្រៅកុងមូលនិធិហ្នឹង ខ្ញុំបានយកទៅទិញត្រីយកមកវះងៀត ធ្វើប្រឡាក់ក្នុងថ្ងៃនេះ ខ្ញុំអរគុណបងចា៎….”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនាវីដេអូទាំងអស់គ្នា៖