កុំដាច់ចិត្តអូសរំលងអី!!! សុខចិត្តលុតជង្គង់សំពះសុំ ផ្លូវមួយខ្សែគ្រាន់ទុកអោយសិស្សជិះទៅរៀន ខណៈដែល…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំដាច់ចិត្តអូសរំលងអី!!! សុខចិត្តលុតជង្គង់សំពះសុំ ផ្លូវមួយខ្សែគ្រាន់ទុកអោយសិស្សជិះទៅរៀន ខណៈដែល…..កាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ ឯម ម៉ារ៉ាឌឺ បានបង្ហោះសារមួយចំនួនពាក់ព័ន្ធទៅនឹងផ្លូវថ្នល់ជិះទៅសាលារៀនមួយស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ដែលវាមានការលំបាកលំបិនយ៉ាងខ្លាំងក្នុងការធ្វើដំណើរ ដោយផ្លូវនេះមានសភាពបែកភក់តាំងពីឆ្នាំ២០០៥ រហូតមកដល់សព្វថ្ងៃនេះ គឺនៅពុំទាន់មានការប្រែប្រួលអ្វីបន្តិចសោះ ដែលផលវិបាកនេះផ្លូវនេះបានជះឥទ្ធិពលដល់សិស្សានុសិស្ស រួមទាំងគ្រូបង្រៀន ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញនៅក្នុងអត្ថន័យសារនោះបានរៀបរាប់ឲ្យដឹងថា៖«ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏ដូចជាតំណាងអោយប្រជាពលរដ្ឋទាំងអស់ និងសិក្សានុសិស្សគ្រប់រូប សូមអំពាវនាវដល់អាជ្ញាធរ ភូមិ ឃុំ គ្រប់រូប ជួយពិនិត្យមើល ផ្លូវមួយខ្សែនេះ ដែលជាផ្លូវដ៏សំខាន់បំផុត ជាពិសេសនោះគឺសំរាប់កូនៗ ប្អូនៗ សិក្សានុសិស្សដែលត្រូវធ្វើដំណើរទៅសាលារៀន ដើម្បីទទួលយកចំណេះដឹង ចំណេះវិជ្ជា និងជាទំពាំងស្នងឫស្សី ដល់ប្រទេសជាតិយើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឆ្នាំ 2005 ខ្ញុំក៏ធ្លាប់ជាសិស្សអនុវិទ្យាល័យយាងដង្គំ ខ្ញុំបានធ្វើដំណើរតាមផ្លូវមួយខ្សែនេះទៅសាលារៀនផងដែល ហើយផ្លូវនេះពិតជាពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ពេលមេឃភ្លៀង ស្អិតផង ជាប់ផង ទៅមុខមិនរួចទៅក្រោយមិនរួច ទំរាំដល់សាលាប្រលាក់ខោអាវអស់ បើមេឃអត់ភ្លៀងវិញ កាឡុកធំៗ ហើយអាលាក់ចង់ធ្លាក់ថ្លើមអស់ហើយហេតុអី? រហូតមកដល់ពេលនេះហើយ 2021 នៅតែមិនទាន់ឃើញមានការអភិវឌ្ឍន៍ ឬជួយសម្រួលអោយផ្លូវនេះបានស្រួលជាងមុនសោះចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមមេត្តាលោកចៅហ្វាយស្រុក លោកមេឃុំ លោកមេភូមិ ជួយគិតគូរផង នាងសង្ឃឹមថាលោកមេឃុំនិងមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ធ និងសិក្សានុសិស្សដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវនេះ និងត្រូវធ្វើដំណើរឆ្ពោះទៅកាន់សាលារៀន សាលាអនុវិទ្យាល័យ និង វិទ្យាល័យសូមបងប្អូនជួយ ស៊ែ តៗគ្នាផង អាណិតសិស្សសាលាណាស់ឃើញហើយខ្លោចចិត្តណាស់កូនគេ កូនខ្ញុំ ព្រោះតែការសិក្សាទោះលំបាកយ៉ាងណាក៏ស៊ូទ្រាំ ដើម្បីបានទៅដល់សាលានាងខ្ញុំ ម៉ារ៉ាឌី សូមអរគុណទុកជាមុន» ៕