ហួសចិត្ត!!! ដោយសារតែនឹកចៅ ខំមកលេង តែត្រូវអតីតកូនប្រសារមិនឲ្យចូលផ្ទះ ទប់ចិត្តមិនជាប់ ម្តាយ លោក ឌួង ឆាយ បានត្រឹមនិយាយបែបនេះថា….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហួសចិត្ត!!! ដោយសារតែនឹកចៅ ខំមកលេង តែត្រូវអតីតកូនប្រសារមិនឲ្យចូលផ្ទះ ទប់ចិត្តមិនជាប់ ម្តាយ លោក ឌួង ឆាយ បានត្រឹមនិយាយបែបនេះថា….(មានវីដេអូ)ពេលថ្មីៗនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា លោក ឌួង ឆាយ និងភរិយា បានសម្រេចលែងលះគ្នាជាផ្លូវការហើយ ដោយសារតែការរស់នៅមិនចុះសម្រុងនិងគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា មានកូនដល់ទៅ៣នាក់ឯណោះ គឺស្រីម្នាក់ និងប្រុស ២ នាក់ ដោយកូនទី ១ ឈ្មោះ ឌួង គីមវិសាល កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ។ព្រោះតែនឹកកូនពេក លោកពិតជាចង់ជួបមុខកូនៗទំាង៣ខ្លាំងណាស់ តែអតីតភរិយារបស់លោក គឺ អ្នកនាង ដេត ម៉ាលីណា មិនព្រមឲ្យជួបទេ ទើបថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ លោកបានមកដល់ផ្ទះហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឌួង ឆាយ បានបញ្ជាក់បន្ថែមថា “ខ្ញុំបាទ និងអ្នកម្តាយ រួមជាមួយអាជ្ញាធរខណ្ឌ បានមកផ្ទះដើម្បីជួបកូនៗ។ ប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។ សូមពូមីងបងប្អូនទាំងអស់គ្នាពិចារណាតាមការគួរ។ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនាឪពុក និងកូនៗខ្ញុំបានទេ។ រយៈពេលជាង កន្លះឆ្នាំជួបកូនៗ ខ្ញុំបានតែ 3 ដង”។នៅមិនទាន់ចប់ទេ ក្រោយមិនបានជួបមុខចៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើឲ្យ លោកស្រី ខុង លីស៊ីអាណា ដែលត្រូវជា ម្តាយ របស់លោក ឌួង ឆាយ ក្តៅចិត្តយ៉ាងខ្លាំង ក៏បានប្រាប់បងៗសារព័ត៌មាន បែបនេះថា“សូម្បីតែផ្ទះក៏គេមិនឲ្យខ្ញុំជាន់ដែរ ហើយដីរបស់ខ្ញុំសោះ ខ្ញុំអ្នកឲ្យសោះទៅជាខ្ញុំគ្មានសិទ្ធជាន់ សួរទៅ ឲ្យគាត់ទៅស្បថនៅ ព្រះអង្គដងកើ ទៅ ដីហ្នឹងរបស់ប្តីប្រពន្ធខ្ញុំ ឲ្យអត់ សួរទៅ ទៅស្បថដល់ណាក៏ខ្ញុំទៅស្បថជាមួយដែរ…។ឲ្យច្បាប់គេដោះស្រាយប្អូន យើងធ្វើអ្វីត្រូវគោរពច្បាប់ អាជ្ញាធរម៉ិញគេមកអស់ហើយ គេសុំឲ្យគាត់បើកទ្វារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីឲ្យកូនខ្ញុំបានទៅលេងចៅ លេងកូន តែគេថា អាជ្ញាធរអត់បានផ្តល់ដំណឹងឲ្យគេទេ គេប្រើភាសាអ៊ីចឹង គេប្រើភាសាដោះសារជាមួយយើង ខ្ញុំអត់បានជួបចៅសោះអូន ឆាយ នៅបានជួបម្តងម្កាល តែខ្ញុំអត់បានជួបសោះសុំតុលាការរកយុត្តិធម៌ ឲ្យ ឆាយ ផង ដើម្បីឲ្យគ្នាបានមកលេងកូន មកមើលកូនផង ឥឡូយគេហាមហើយ សូម្បីតែផ្ទះ គេមិនឲ្យខ្ញុំជាន់ជើងចូលដែរ ដីខ្ញុំសោះ…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនាវីដេអូទាំងអស់គ្នា៖