ទីបំផុត អ្នកនាង ដេត ម៉ាលីណា ចេញមុខនិយាយហើយរឿងមិនឲ្យ លោក ឌួង ឆាយ និង អតីតម្តាយក្មេក ជួបមុខកូនៗទំាង៣ ដោយសារតែ….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត អ្នកនាង ដេត ម៉ាលីណា ចេញមុខនិយាយហើយរឿងមិនឲ្យ លោក ឌួង ឆាយ និង អតីតម្តាយក្មេក ជួបមុខកូនៗទំាង៣ ដោយសារតែ….(មានវីដេអូ)ពេលថ្មីៗនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា លោក ឌួង ឆាយ និងភរិយា បានសម្រេចលែងលះគ្នាជាផ្លូវការហើយ ដោយសារតែការរស់នៅមិនចុះសម្រុងនិងគ្នា។ លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា មានកូនដល់ទៅ៣នាក់ឯណោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺស្រីម្នាក់ និងប្រុស ២ នាក់ ដោយកូនទី ១ ឈ្មោះ ឌួង គីមវិសាល កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ។ ព្រោះតែនឹកកូនពេក លោកពិតជាចង់ជួបមុខកូនៗទំាង៣ខ្លាំងណាស់ តែអតីតភរិយារបស់លោក គឺ អ្នកនាង ដេត ម៉ាលីណា មិនព្រមឲ្យជួបទេ ទើបថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ លោកបានមកដល់ផ្ទះហើយ ។ លោក ឌួង ឆាយ បានបញ្ជាក់បន្ថែមថា “ខ្ញុំបាទ និងអ្នកម្តាយ រួមជាមួយអាជ្ញាធរខណ្ឌ បានមកផ្ទះដើម្បីជួបកូនៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។ សូមពូមីងបងប្អូនទាំងអស់គ្នាពិចារណាតាមការគួរ។ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនាឪពុក និងកូនៗខ្ញុំបានទេ។ រយៈពេលជាង កន្លះឆ្នាំជួបកូនៗ ខ្ញុំបានតែ 3 ដង”។ចំណែនៅមុននេះបន្តិច នាយប់ថ្ងៃដដែល អ្នកនាង ដេត ម៉ាលីណា បានចេញមុខបកស្រាយហើយ ពីមូលហេតុដែលមិនព្រមឲ្យអតីតស្វាមី ជូនកូនៗទំាង៣ ដោយនិយាយថា “សួស្តីបងប្អូនពូមីង ថ្ងៃនេះខ្ញុំនឹងបកស្រាយ មូលហេតុ ដែលខ្ញុំមិនអាចអោយគាត់ជួបកូនបាន នៅម៉ោង9:00 យប់នេះហើយ បងៗស្រីៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលជួបវិបត្តិ ក្រោយលែងលះ ដូចជាខ្ញុំ សុំខមិន លើកទឹកចិត្ត ខ្ញុំម្នាក់មួយផង ដើម្បីអោយខ្ញុំនៅតែបន្តជំហរ ដ៏រឹងមាំ ដើម្បីចិញ្ចឹមកូនបន្តទៀត ព្រោះគេមិនព្រមឈប់តាមចងកម្ម ចងពារខ្ញុំទេ តាំងពីដើមឡើយ តុលាការបានកាត់ក្តី អោយចែកគ្នាមើលថែ ទាំងជួបកូនបាន ហើយពួកយើងក៏បានយល់ស្របទាំងអស់គ្នា និងគោរពតាមគោលការណ៍ ប៉ុន្តែថ្ងៃមួយ ដោយម៉ាក់ប៉ាខ្ញុំបានជូនចៅទៅជួបឪពុកគេ ដូចរាល់ដង ប៉ុន្តែដោយសារភាគីខាងអតីតស្វាមីខ្ញុំ បានព្យាយាមយកកូនទៅ និងមិនព្រមយកកូនមក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមកាលកំណត់ហើយថែមទាំងបង្ខំអោយខ្ញុំ ទៅប្តឹងដល់ណា ប្តឹងទៅ ហើយខ្ញុំបានដាក់ពាក្យបណ្ដឹងគាត់ ក៏បានយកកូនមកអោយវិញ បន្ទាប់ពីរឿងហ្នឹងហើយ ទើបខ្ញុំបានបញ្ឈប់ការជួបកូន បណ្តោះអាសន្ន ដើម្បីធ្វើការតាមផ្លូវច្បាប់ម្តងទៀត ព្រោះខ្លាចគាត់មិនគោរពច្បាប់ ដូចកាលពីមុនទៀត ហើយបន្ទាប់មកទៀត ការជួបកូនលើកក្រោយៗគឺនាងខ្ញុំ ជាអ្នកយកកូនទៅជួបគាត់ដោយផ្ទាល់ ព្រោះខ្ញុំខ្លាចគាត់ យកកូនទៅ មិនអោយមកវិញ ដូចកាលមុនទៀត ប៉ុន្តែរាល់ពេល ដែលជួបគាត់ មិនព្រមចំណាយពេលជាមួយកូនទេ បែរជាព្យាយាមមកនិយាយជាមួយខ្ញុំ និងតែងតែ ឡើងសរសៃក និងបង្កើតជំលោះ ជាមួយខ្ញុំ ជាច្រើនដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនាវីដេអូទាំងអស់គ្នា៖