អាសូរណាស់!!! ប្រពន្ធធ្វើការនៅ ម៉ាឡេសុី ប្តីធ្វើការនៅថៃ ទើបតែរៀបការមិនទាន់បានប៉ុន្មានផង ប្តីត្រូវបានទទួលមរ.ណៈភា.ពដោយសារតែ….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាសូរណាស់!!! ប្រពន្ធធ្វើការនៅ ម៉ាឡេសុី ប្តីធ្វើការនៅថៃ ទើបតែរៀបការមិនទាន់បានប៉ុន្មានផង ប្តីត្រូវបានទទួលមរ.ណៈភា.ពដោយសារតែ….(មានវីដេអូ)ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារលោក សែត ថាន់ ដែលរូបគាត់ជាពលករធ្វើការនៅប្រទេសថៃ បានទទួលមរណភាពដោយសារតែគាំងបេះដូង ខណៈដែលនារីជាប្រពន្ធធ្វើការនៅប្រទេសម៉ាឡេស៊ី ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Oun Dah Wan Love បានមានក្តីរន្ធត់ចិត្តជាខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំក្រៃលែងថា៖«ថ្ងៃទី២៥ ខែ១០ ឆ្នាំ២០២១ បងលាចាលោកចោលអូនហើយ បងហា៎បងឆាប់ភ្ញាក់ឡើងមិចបានជាប្តីគេងយូរយ៉ាងនេះ ក្រោកមកបងអូនខលទៅបងម៉េចបានជាបងមិននិយាយរកអូន យប់មិញម៉ោង១០យប់បងខលរកអូនបងនិយាយថាអូន បងនឹកអូនខ្លាំងណាស់ប្រពន្ធបង ឆាប់មករកបងមក អូនក៏ថាទ្រាំបន្តិចទៅបងយើងជិតបានជួបគ្នាហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែព្រឹកឡើងហេតុអ្វីបងដេកមិនក្រោក ប្តីសំឡាញ់បងក្រោកឡើងមកនិយាយនឹងអូន ប្តីសំឡាញ់ចិត្ត អូនមិនជឿថាបងទៅចោលអូនទេបងអើយ អូនទទួលយកមិនបានទេបងយើងរៀបការរួចមិនទាន់បានរស់នៅជុំគ្នាផង ហេតុអ្វីបានជាបងចិត្តដាច់ទៅចោលប្រពន្ធទាំងដែលមិនបាននិយាយពាក្យថាលា ដោយសារតែលុយធ្វើឲ្យយើងធ្វើការឆ្ងាយគ្នាមិនបានរស់នៅជុំគ្នាដូចប្តីប្រពន្ធគេដទៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឲ្យអូនសុំទោសផងប្តីសំឡាញ់ចិត្តបងក្រោកមកអូននឹកបងខ្លាំងណាស់បងអើយដល់ពេលមានលុយតែអ្វីៗក៏ហួសពេលបាត់រូបបង តែបែរជាមានតែរូបអូនម្នាក់ឯងបងអើយក្រោកឡើងមកបងកុំទៅចោលអូនអីប្តីសំឡាញ់ចិត្ត ប្តីខ្ញុំគាត់មិនបានឈឺអីទេសុភាពគាត់ល្អធម្មតា តែគាត់ដេ ក ស្លា ប់ យប់មិញ ប្រពន្ធធ្វើការនៅម៉ាឡេសុី ប្តីធ្វើការនៅថៃ បែកគ្នារហូតហើយគ្មានថ្ងៃបានជួបមុខប្តីទៀតទេប្តីសំឡាញ់ចិត្តអូនអើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនាវីដេអូទាំងអស់គ្នា៖