រំភើបចិត្តជំនួស!!! ម្ចាស់បំណុល សម្រេចទៅដល់ផ្ទះរបស់អ្នកនាងខ្ញុង ថាទៅយកលុយ លុះទៅដល់ឃើញស្ថានភាពជាក់ស្តែង ក៏សម្រចចិត្តលែងយកវិញ ហើយអោយលុយថែមទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំភើបចិត្តជំនួស!!! ម្ចាស់បំណុល សម្រេចទៅដល់ផ្ទះរបស់អ្នកនាងខ្ញុង ថាទៅយកលុយ លុះទៅដល់ឃើញស្ថានភាពជាក់ស្តែង ក៏សម្រចចិត្តលែងយកវិញ ហើយអោយលុយថែមទៀត។ ប្រិយមិត្តបានជ្រាបហើយថា តារាកំប្លែងស្រីដ៏ល្បី អ្នកនាង អូនសុកាន់ដា ហៅខ្ញុង បានធ្លាក់ខ្លួនជំពាក់បំណុលគេដល់ទៅ៥៧មុឺនដុល្លារ រហូតពុំមានសមត្ថភាពសងបន្តទៀត និងត្រូវបានគ្រូជោគជ័យម្នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ណែនាំ អោយទៅប្រកាសពាក្យបណ្តឹ-ងប្តឹងខ្លួនឯង ដោយមើលទៅអាណិតពេក អ្នកនាង អូនសុកាន់ដា ហៅខ្ញុងបានទទួលលុយជួយពីមហាជនជាច្រើន តែគ្រប់យ៉ាងត្រូវផ្លាស់ប្តូរ ដោយអ្នកនាង ខ្ញុង បានសម្រេចមិនដើរតាមគម្រោងរបស់លោកគ្រូជោគជ័យឡើយ ដោយសម្រេចចិត្តលក់ទ្រព្យសម្បត្តិចុងក្រោយរបស់អ្នកនាងទាំងអស់ និងបាញ់លុយជូនអ្នកជួយអ្នកនាងវិញ ជាពិសេសវិលមកលក់ផ្អក ស្ករត្នោតវិញផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញម្ចាស់បំណុលមួយរូបឈ្មោះ Willy Martin (ឈ្មោះក្នុងបណ្ដាញសង្គម) បានចែករំលែកឱ្យដឹងថាលោក បានទៅជួបនិងឃើញទិដ្ឋភាពរស់នៅជាក់ស្ដែងរបស់អ្នកនាង ខ្ញុង ឃើញហើយពិតជាកម្សត់ណាស់ ធ្វើឱ្យម្ចាស់បំណុលរូបនោះខ្លោចចិត្តមិនដាច់ចិត្តបង្ខំទារលុយពីអ្នកនាងភ្លាមទេ ដោយមានចិត្តអាណិត និងក្ដុកក្ដួលខ្លាំងម្ចាស់បំណុលដដែលថែមទាំងដកលុយចេញពីហោប៉ៅខ្លួនចំនួន៣០០ដុល្លារជួយឧបត្ថម្ភជាដើមទុនសម្រាប់ការលក់របស់អ្នកនាង ដើម្បីឱ្យអ្នកនាងខ្ញុង ឆាប់រកបានប្រាក់មកដោះបំណុលដែលខ្លួនបានជំពាក់ជាបណ្ដើរៗ៕