ប្រពៃណាស់!!! កូនប្រុសនាយ ចយ ធ្វើពិធីខួបកំណើតអាយុ១ឆ្នាំ តែអ្វីដែលប្លែក ធំឡើងមុខមាត់មិនកាត់ទៅឪពុក ថែមទាំងឡើងគួរឲ្យស្រលាញ់….

ប្រពៃណាស់!!! កូនប្រុសនាយ ចយ ធ្វើពិធីខួបកំណើតអាយុ១ឆ្នាំ តែអ្វីដែលប្លែក ធំឡើងមុខមាត់មិនកាត់ទៅឪពុក ថែមទាំងឡើងគួរឲ្យស្រលាញ់….ប្រិយមិត្តបានជ្រាបហើយថា ខណៈចំណងស្នេហ៍រវាងតារាកំប្លែងនាយចយ និងភរិយារូបស្រស់មកពីខេត្ត ពោធិ៍សាត់កាន់តែរលូនទៅមុខនោះ ដែលលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ នឹងអ្នកនាង ប៉ិច ក្វាន់ឌី កាលពីថ្ងៃទី ២៧ កុម្ភៈ ២០១៨កន្លងទៅ ពេលនេះនាយចយ ទទួលបានតំណក់ឈាមរួមគ្នាលើកដំបូងជាមួយភរិយា ដែលមានរូបសម្រស់ស្រស់ស្អាត ដោយមានមុខមាត់ខុសពីឪពុកតែម្តង។ជាក់ស្តែង យោងតាមគណនីហ្វេសប៊ុករបស់ អ្នកនាង ក្វាន់ឌី ដែលមានគណនីហ្វេសប៊ុកឈ្មោះ Kwan Dii Kwan Dii បានបង្ហោះសារជូនពរចំពោះកូនប្រុសថា ៖

“រីករាយថ្ងៃកំណើតម្ចាស់ជីវិតប៉ាម៉ាក់ ម៉ាក់ជូនពរអោយកូនមានសុខភាពល្អ ឆ្លាតៗ ធំឡើងធ្វើជាក្មេងល្អ ចេះស្តាប់ប៉ាម៉ាក់ ហើយក៏សូមអោយកូនសំណាងល្អពេញមួយជីវិត ម៉ាក់ជាមនុស្សអត្មានិយមណាស់ ម៉ាក់ហ៊ានប្រថុយជីវិត ហែលឆ្លងមហាសមុទ្រដ៏មហាសាល ទ្រាំជាមួយភាពឈឺចាប់ដែលគ្មានអ្វីប្រៀបបានរាប់ម៉ោង ឆ្លងកាត់ម្ចុលនិងមុខកាំបិតដែលម៉ាក់ខ្លាចបំផុត ប្រឹងអស់មួយតួខ្លួនស្ទើរផុតដង្ហើម ដើម្បីបង្កើតកូនអោយស្គាល់ពិភពលោកមួយនេះ។

ប៉ុន្តែអ្វីៗផ្លាស់ប្តូរមួយរំពេច នៅពេលដែលម៉ាក់លឺសម្លេងកូនយំ កូនម៉ាក់កើតហើយ ពេទ្យថាកូនម៉ាក់សុខភាពល្អ ម៉ាក់រំភើបណាស់ហើយប្រែជាមានកម្លាំងឡើងវិញ ភ្លេចអស់ការឈឺចាប់ ញញឹមលាយឡំជាមួយទឹកភ្នែកយ៉ាងមានមោទនភាព ម៉ាក់ស្រលាញ់កូនខ្លាំងបំផុត By Maternity and baby អារម្មណ៏ពិតរបស់adminពេលនេះ 1years ភិចណាឃីន”៕