ក្តីសុខមានគ្រប់ទីកន្លែង!!! នេះហើយជិវិត ក្រ ទ្រព្យ ក្រចុះកុំអោយតែក្រចិត្ត ស្ទើរស្រក់ទឹកភ្នែកអាណិត (មានវីដេអូ)

ក្តីសុខមានគ្រប់ទីកន្លែង!!! នេះហើយជិវិត ក្រ ទ្រព្យ ក្រចុះកុំអោយតែក្រចិត្ត ស្ទើរស្រក់ទឹកភ្នែកអាណិត (មានវីដេអូ)ស្អប់ភាពក្រ តែកុំស្អប់អ្នកក្រ គ្មាននរណាម្នាក់ចង់កើតមកក្រលំបាក តោកយ៉ាកនោះឡើយ តែព្រោះតែចំណារនៃព្រហ្មលិខិត ឬអាចនិយាយបានថា ព្រោះតែកម្មពីអតីតជាតិ ទើបត្រូវកើតមកក្រលំបាកជាងគេបែបហ្នឹង។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ទោះយើងមិនអាចជ្រើសកន្លែងកើតបាន តែយើងអាចជ្រើស របៀបនៃការរស់នៅឱ្យបានល្អ ទោះក្រ ក៏ត្រូវតែធ្វើជាមនុស្សល្អ ប្រើជីវិតឱ្យថ្លៃថ្នូរ។

មាន ឬក្រ មិនអាចបញ្ជាក់ពីតម្លៃនៃជីវិតរបស់បុគ្គលម្នាក់ៗបានទេ មានតែអត្តចរិត មារយាទ និងរបៀបនៃការរស់នៅ របត់នៃការប្រើជីវិតទេ ទើបអាចបញ្ជាក់ពីកម្រិតនៃសេចក្ដីថ្លៃថ្នូររបស់យើងបាន។ រៀនរស់នៅឱ្យបានល្អ ធ្វើជាមនុស្សថ្លៃថ្នូរ អត្តចរិត មារយាទសន្ដានល្អ ទោះយើងក្រ ក៏គ្មានអ្នកណាមកដៀលត្មេះមើលងាយ ឬជាន់យើងបាននោះឡើយ។កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨យប់ យោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស ធន ម៉េងហ៊ាង បានបង្ហោះវីដេអូដ៏មានអត្ថន័យមួយ ក្នុងពេលដែលគាត់កំពុងតែធ្វើដំណើរតាមផ្លូវ ក៏បានប្រទះឃើញឪពុកកូនកំពុងតែប្រលែងគ្នាក្នុងស្ថានភាពដ៏មានសុភមង្គលទោះបីជាជីវិតពួកគេជាអ្នកលក់របស់របរតាមផ្លូវ តែពិតជាគួរឲ្យសរសើរណាស់ ជីវិតរបស់គេពេញដោយអត្ថន័យ ។

អ្នកខ្លះក្រទេ តែគេអាចរស់នៅយ៉ាងមានសុភមង្គល ។ អ្នកខ្លះមានណាស់ តែបែរជាគ្មានពេលវេលាឯកជនគ្រប់គ្រាន់ ។ អ្នកខ្លះមានណាស់ តែគ្មានសុភមង្គលក្នុងគ្រួសារ ។ អ្នកខ្លះមានណាស់ តែគ្មានអត្ថន័យជីវិត ។ អ្នកខ្លះមានគ្រប់យ៉ាង តែខ្វះដំណើរកម្សាន្ដជុំគ្រួសារ ។ អ្នកខ្លះមានណាស់ តែនៅតែខ្វះលុយដដែល ។ យ៉ាណាមិញ លោក ម៉េងហ៊ាង ក៏បានសរសេរសារដ៏មានន័យចំពោះវីដេអូដែលគាត់បានបង្ហោះសារថា“ក្តីសុខមានគ្រប់ទីកន្លែង មិនសំដៅលើមាន រឺ ក្រ បងប្អូនជិះកាត់ស្តុបផ្លូវ ៣១០ ជួយទិញនំគាត់ផង សុំទោសបងប្រុសដែលប្អូនលួចថត មិនបានសុំអនុញ្ញាត្តិ”៕

ទស្សនាវីដេអូទាំងអស់គ្នា៖