ក្តៅៗ!!! ទីបំផុត ស្គាល់អត្តសញ្ញាណ នារីវ័យក្មេងរងគ្រោះ ដែលសង្សារជិះឡានទំនើបម៉ាក Lexus RC 200T ដឹកសពនាង ទៅសារភាពនៅអាវុធហត្ថស្រុកឧដុង្គ

ក្តៅៗ!!! ទីបំផុត ស្គាល់អត្តសញ្ញាណ នារីវ័យក្មេងរងគ្រោះ ដែលសង្សារជិះឡានទំនើបម៉ាក Lexus RC 200T ដឹកសពនាង ទៅសារភាពនៅអាវុធហត្ថស្រុកឧដុង្គ ។ ករណីដ៏រន្ធត់មួយបានធ្វើអោយមានការភ្ញាក់ផ្អើលទាំងព្រឹកក្រោយពេលបុរសម្នាក់បើករថយន្តស្ព័រស៊េរីទំនើបដឹកសពសង្សាររបស់ខ្លួនអាយុ១៨ឆ្នាំ មកសារភាពនៅស្នាក់ការកងរាជអាវុធហត្ថស្រុកឧដុង្គ ក្រោយពេលមានការផ្ទុះអាវុធមួយគ្រាប់បណ្តាលអោយនារីជាសង្សារវ័យក្មេងបានស្លាប់បាត់បង់ជីវិតភ្លាមៗ។

បើយោងតាមការចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook បានអោយដឹងថា ជនរងគ្រោះឈ្មោះ ធី លីស្សា ដែលមានគណនី Facebook ឈ្មោះ Ah Niza បានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង។តាមប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យមានឈ្មោះថា ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាអ្នកលក់ដូរអចលទ្រព្យ បើកបររថយន្តស្ព័រស៊េរីទំនើបម៉ាក Lexus RC-200T ពណ៌ក្រហម ហើយនារីជាសង្សារមានឈ្មោះថា ធី លីស្សា ភេទស្រី អាយុ១៨ឆ្នាំ ក្នុងនោះដែរក៏មានបុរសម្នាក់ដែលរួមដំណើរជាមួយមានឈ្មោះថា ណយ ប៉ូរ៉ា។ បើតាមការសារភាពរបស់ឈ្មោះ ទាក់ ឌី ដែលជាជនសង្ស័យនោះបានអោយដឹងថា ពួកគេទាំង៣នាក់ បានចេញដំណើរពីខេត្តសៀមរាប លុះមកដល់ខេត្តកំពង់ឆ្នាំង

ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្ត។ក្រោយពីដឹងថា សង្សារខ្លួនបានស្លាប់ ឈ្មោះ ទាក់ ឌី មិនបានបើករត់គេចខ្លួនទេ បានបើករថយន្តមកចូលក្នុងមូលដ្ឋានកងរាជអាវុធស្រុកឧដុង្គ ដើម្បីប្រាប់ពីដំណើររឿងដល់សមត្ថកិច្ច។ ដោយសារតែករណីនេះ បានកើតហេតុនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ពេលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រគល់ករណីខាងលើទៅឲ្យខាងកំពង់ឆ្នាំង ស្រាវជ្រាវបន្តនិតិវិធី៕